jump to navigation

វាល​អាល័យ​ស្នេហ៍ ខែមិថុនា 14, 2008

Posted by រចនា in ម៉ៅ សំណាង.
15 comments

វាល​អាល័យ​ស្នេហ៍ វគ្គ 1

វាល​អាល័យ​ស្នេហ៍ វគ្គ 2

វាល​អាល័យ​ស្នេហ៍ វគ្គ 3

វាល​អាល័យ​ស្នេហ៍ វគ្គ 4

វាល​អាល័យ​ស្នេហ៍ វគ្គ 5

វាល​អាល័យ​ស្នេហ៍ វគ្គ 6

វាល​អាល័យ​ស្នេហ៍ វគ្គ 7

វាល​អាល័យ​ស្នេហ៍ វគ្គ 8

វាល​អាល័យ​ស្នេហ៍ វគ្គ 9

វាល​អាល័យ​ស្នេហ៍ វគ្គ 10

វាល​អាល័យ​ស្នេហ៍ វគ្គ 11

វាល​អាល័យ​ស្នេហ៍ វគ្គ 12

ទស្សនៈ​ជុំ​វិញ​ការ​អាន​សៀវភៅ ខែ​មីនា 1, 2008

Posted by រចនា in ទស្សនៈ​ទូទៅ.
20 comments

ខ្ញុំ​ពុំ​ធ្លាប់​ចាប់​អារម្មណ៍​ទេ​ថា ពេល​មាន​មនុស្ស​ម្នាក់​ចង់​មក​ខ្ចី​សៀវភៅ​របស់​យើង, ហេតុ​អី​ក៏​គេ​សួរ​យើង​ថា “យើង​អាន​ចប់​ហើយ​ឬ​នៅ?” ទើប​តែ​ពេល​នេះ​ទេ​ដែល​ខ្ញុំ​យល់, យោបល់​ខ្ញុំ​គឺ “មនុស្ស​ភាគ​ច្រើន​ឱ្យ​តម្លៃ​លើ​ការ​អាន​សៀវភៅ​ឱ្យ​ចប់”។ ចំពោះ​ខ្ញុំ, ពួក​គេ​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​តម្លៃ​នៃ​ការ​អាន​សៀវភៅ ថា​តើ​ការ​អាន​សៀវភៅ​ពិត​ប្រាកដ​នោះ វា​របៀប​ណា​នៅ​ឡើយ​ទេ។

ខ្ញុំ​ក៏​ចេះ​តែ​ឆ្ងល់​ខ្លួន​ឯង​ដែរ​ថា ម៉េច​ក៏​ខ្ញុំ​មិន​អាច​អាន​សៀវភៅ​ចប់​អញ្ចឹង? ទោះ​បី​ជា​សៀវភៅ​នោះ ខ្ញុំ​បាន​រើស​យ៉ាង​យូរ ហើយ​ចាត់​ទុក​ថា ខ្លួន​ឯង​ចូលចិត្ត​វា​ជាង​គេ​ក៏​ដោយ។ តែ​យ៉ាង​ណា អាថ៌កំបាំង​គ្មាន​ទេ សម្រាប់​អ្នក​ដែល​ចង់​ដឹង។ ខ្ញុំ​នៅ​តែ​អាច​ស្វែង​យល់​ពី​វា​បាន។

ក្រោយ​ពី​នោះ ខ្ញុំ​តែង​តែ​យល់​ថា មនុស្ស​មិន​យល់​ពី​តម្លៃ​នៃ​ការ​អាន​សៀវភៅ​មាន​ច្រើន​ណាស់ ព្រោះ​គេ​តែង​តែ​សួរ​ខ្ញុំ​ថា “អាន​សៀវភៅ​ចប់​ឬ​នៅ?” “ម៉េច​បាន​ជា​ខ្ញុំ​អាន​សៀវភៅ​មិន​ចប់?”។ មាន​អ្នក​ខ្លះ ទិញ​សៀវភៅ​ស្ដើង​ៗ ព្រោះ​ខ្លាច​អាន​មិន​ចប់។ ខ្ញុំ​ចង់​តែ​សួរ​គេ​វិញ​ថា “ម៉េច​បាន​ជា​ចង់​អាន​សៀវភៅ​ឱ្យ​ចប់​ម្ល៉េះ?” តែ​ខ្ញុំ​មិន​ធ្លាប់​សួរ​អ្នក​ណា​ម្នាក់​ទេ រហូត​ដល់​ពេល​មួយ​ដែល​ខ្ញុំ​បាន​ជួប​មនុស្ស​ម្នាក់​ដែល​សួរ​ខ្ញុំ​ថា “ឈប់​អាន​សៀវភៅ​នេះ​ឬ​នៅ?”, ខ្ញុំ​សួរ​ទៅ​គេ​វិញ​ថា “ម៉េច​មិន​សួរ​ខ្ញុំ​ថា អាន​សៀវភៅ​នេះ​ចប់​ឬ​នៅ?” គេ​ក៏​សួរ​ខ្ញុំ​វិញ​ថា “ម៉េច​បាន​ជា​ចង់​អាន​សៀវភៅ​ឱ្យ​ចប់​ម្ល៉េះ?”។

ត្រូវ​ហើយ! “ម៉េច​បាន​ជា​ចង់​អាន​សៀវភៅ​ឱ្យ​ចប់​ម្ល៉េះ?”។ ខ្ញុំ​តែង​យល់​ថា ការ​អាន​សៀវភៅ​ចប់​ឬ​មិន​ចប់, វា​មិន​សំខាន់​នោះ​ទេ។ អាន​សៀវភៅ​មួយ​ក្បាល​ឱ្យ​ចប់ ដោយ​អារម្មណ៍​ផ្ដោត​តែ​ទៅ​លើ​ឃ្លា​ថា “អាន​ឱ្យ​ឆាប់​ចប់” វា​គ្មាន​អី​ប្រសើរ​ជាង​ការ​ដែល​មិន​បាន​អាន​នោះ​ទេ។ តែ​វា​នឹង​គ្រាន់​បើ​ជាង បើ​យើង​អាន​សៀវភៅ​មួយ​ក្បាល​ដោយ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​សៀវភៅ​នោះ ទោះ​ជា​អាន​មិន​ចប់​ក្ដី។

ចំពោះ​ខ្ញុំ, ការ​អាន​សៀវភៅ​មួយ​ក្បាល​មិន​ចប់ ព្រោះ​តែ​ខ្ញុំ​ខ្លួន​ឯង យល់​ថា អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ពី​សៀវភៅ​មួយ​ក្បាល​នោះ វា​គ្រប់​គ្រាន់​សម្រាប់​ខ្ញុំ​ក្នុង​ខណៈ​នេះ។ វា​មាន​ន័យ​ថា អ្វី​ដែល​ខ្ញុំ​កំពុង​អាន ជា​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍ ហើយ​ខួរ​ក្បាល​ខ្ញុំ​ទាមទារ​ឱ្យ​អាន​បន្ត។ ប្រសិន​បើ​ខួរ​ក្បាល​ខ្ញុំ​ប្រាប់​ថា វា​មិន​សំខាន់​សម្រាប់​ខ្លួន​ខ្ញុំ ខ្ញុំ​នឹង​ឈប់​អាន ហើយ​ទុក​សៀវភៅ​នោះ​ចោល​ភ្លាម។ ប៉ុន្តែ ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​លើក​សៀវភៅ​មួយ​ក្បាល​នោះ មក​អាន​ឡើង​វិញ, អាន​ដើម្បី​រំលឹក​រឿង​ចាស់​ៗ និង ដើម្បី​ទទួល​យក​អ្វី​ដែល​ថ្មី, អ្វី​ដែល​ខ្ញុំ​បាន​បោះ​ចោល​កាល​ពី​ពេល​មុន។

បើ​តាម​ចាំ​បាន, អ្នក​នៅ​ម្ដុំ​ៗ​នេះ ក៏​ធ្លាប់​សួរ​ខ្ញុំ​ដែរ​ថា ហេតុ​អី​បាន​ជា​អាន​សៀវភៅ​មិន​ចប់? ពេល​នេះ​ប្រហែល​ជា​បាត់​ឆ្ងល់​ហើយ, ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​គំនិត​របស់​ខ្ញុំ​ប៉ុណ្ណោះ, ទទួល​បាន​ឬ​មិន​បាន សុំ​ប្រាប់​ខ្ញុំ​ឱ្យ​ដឹង​ផង ក្រែល​ល​ការ​យល់​ឃើញ​របស់​ខ្ញុំ​នៅ​មិន​ទាន់​សមស្រប, មិន​ទាន់​មាន​លក្ខណៈ​ទូទៅ។